Posts

វប្បធម៍ទូទៅ 3

86. តើប្រាសាទព្រះវិហារ​កសាងឡើង​នៅក្នុង​ឆ្នាំណា? ដោយក្សត្រអង្គណា?​ ដណ្តើមយកពីសៀមមកវិញ​នៅក្នុង​ឆ្នាំណា? ដោយប្រើ​មធ្យោបាយអ្វី ហើយបាន​ចុះក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក​នៅក្នុងឆ្នាំណា? ចម្លើយ ប្រាសាទព្រះវិហារមានទីតាំងនៅលើគែមខ្ពង់រាបនៃជួរភ្នំដងរែក (ដែលពីដើមស្ថិតនៅក្នុងខេត្តកំពង់ធំ តែក្រោយមកស្ថិតក្នុងខេត្តព្រះវិហារ)។ សាងក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម "ព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងអំឡុងឆ្នាំ ១០១២-១០៥០" (យោងតាមឯកសាររបស់លោក ត្រឹងងា) ប៉ុន្តែមានឯកសារខ្លះដាក់ថា៖ ព្រះបាទសូរ្យវរ័ន្មទី២ កាលបរិច្ឆេត ១១១៣-១១៥០ (​ឯកសារពិគ្រោះឆ្នាំ ១៩៩៥របស់ក្រសួងអប់រំ)។ ប្រទេសសៀមបានរំលោភយកប្រាសាទ​ព្រះវិហារខ្មែរ​នៅក្នុងឆ្នាំ ១៩៥៤ ដែលខុសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែ​ក្រោយមក ត្រូវបានតុលាការ​អន្តរជាតិ​ក្រុងឡាអេ​កាត់ឱ្យ​ខ្មែរឈ្នះក្តី តាមផ្លូវច្បាប់​ក្រោមព្រះតំរិះដ៏ឈ្លាសវៃ និងអហិង្សារបស់សម្តេចព្រះនរោត្តមសីហនុ នៅថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។ ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨: អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ

វប្បធម៍ទូទៅ 2

31. ចូររៀបលំដាប់ផ្ទៃដីនៃប្រទេសអាស៊ានពីធំទៅតូច។ ផ្ទៃដីនៃប្រទេសអាស៊ានពីធំទៅតូច៖ ឥណ្ឌូនេស៊ី១​.៩១៩.៤៤០ គ.ម២ ភូមា៦៧៦.៥៦៨ គ.ម២ ថៃ៥១៣.១១៦ គ.ម២ វៀតណាម៣៣១.៦៩០ គ.ម២ ម៉ាឡេស៊ី៣២៩.៨៤៥ គ.ម២ ហ្វីលីពីន៣០០.០០០ គ.ម២ ឡាវ២៣៦.៨០០ គ.ម២ កម្ពុជា១៨១.០៣៥ គ.ម២ ប្រ៊ុយណេ៥.៧៦៥ គ.ម២ សិង្ហបុរី៧១០.២ គ.ម២ 32. ចូរ​និ​យាយ​ពី​អត្ថ​ន័យ​នៃ​និមិត្ត​សញ្ញា​អា​ស៊ាន​និង​ទង់​អាស៊ាន​។ ចម្លើយ និមិត្ត​សញ្ញា​អាស៊ាន និង​ទង់​អាស៊ាន​តំណាង​ឲ្យ​សមា​គម​អាស៊ាន​មួយ ដែល​មាន​ស្ថិរ​ភាព សន្តិ​ភាព រួប​រួម​គ្នា និង​ប្រកប​ដោយ​ថាម​ពល។ ពណ៌​​របស់​និមិត្ត​សញ្ញា និង​ទង់​អាស៊ាន​មាន​ពណ៌ ខៀវ ​ក្រហម ​ស និង​ពណ៌​លឿង ដែល​ពណ៌​ទាំង​អស់​នេះ​តំណាង​ឲ្យ​ពណ៌​សំ​ខាន់ៗ​នៃ​ទង់​ជាតិ​របស់​ប្រទេស​សមា​ជិក​ទាំង​អស់។ អត្ថ​ន័យ​នៃ​ពណ៌​នី​មួយ​ៗ​គឺ៖ ពណ៌ខៀវៈ តំណាងឲ្យសន្តិភាព និងស្ថិរភាព។ ពណ៌ក្រហមៈ តំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់, ថាមពល។ ពណ៌សៈ តំណាងឲ្យភាពបរិសុទ្ធ ស្អាតស្អំ។ពណ៌លឿងៈ តំណាងឲ្យវិបុលភាព, ភាពសម្បូរសប្បាយ។ ដើមស្រូវទាំង១០៖ តំណាង​ឲ្យ​សុបិន​របស់​បិតា​បង្កើត​អាស៊ាន​ដែល​មាន​បំណង​ប្រមូល​ផ្តុំ​ប្រទេស​ទាំង​១០​នៅ​អាស៊ី​អា​គ្នេយ៍ ឲ្យ​ក្លាយ​ជា​សហ​គមន៍​មួយ​ប

វប្បធម៍ទូទៅ 1

1. ក្នុងចំណោមទីក្រុងទាំងអស់នៅអាស៊ានតើទីក្រុងណាដែលធំជាងគេ? ទី​ក្រុង​ដែល​ធំ​ជាង​គេ​នៅ​អាស៊ាន​គឺ​ទី​ក្រុង​ចា​កា​តា​នៃ​ប្រទេស​ឥណ្ឌូ​នេស៊ី។ 2. ក្នុងពិធីឡើងផ្ទះ​ ព្រឹទ្ធាចារ្យខ្មែរយើងតែងតែបាន​រៀបចំ រណ្តាប់សម្រាប់​ពិធីមង្គលនោះ​ មានបែបឧបកិច្ចដូចម្តេចខ្លះ? ពិធីមង្គលនោះមានបែបឧបកិច្ចដូចតទៅ៖ រកស្ត្រីគួរជាទីរាប់អានចំនួន៦នាក់ ហើយប្រសិទ្ធនាមឈ្មោះថ្មីថា + នាងស្រី  តំណាងឱ្យសិរី និងភាពត្រជាក់ត្រជុំ។ + ស្រីរតន៍  តំណាងឱ្យត្បូង ឬគ្រាប់ពេជ្រគ្រប់ប្រភេទ​ ឬតំណាងឱ្យអ្នកមុខអ្នកការ​ចរចារាក់ទាក់​ពេលភ្ញៀវមកចូលរួមឡើងផ្ទះ។ + នាងសួស្តី  តំណាងឱ្យសិរីសួស្តី ជ័យមង្គល ភាពសុខក្សេមក្សាន្ត។ + នាងកែវ  តំណាងឱ្យទ្រព្យសម្បត្តិ មាសប្រាក់ កែវកងហូរចូលជូនដល់ម្ចាស់ផ្ទះ។ + នាងគង់  តំណាងឱ្យភាពគង់វង្សទ្រព្យ និងជីវិតដល់ម្ចាស់ផ្ទះ។ + នាងជ័យ  តំណាងឱ្យអ្នកនាំជោគជ័យគ្រប់ប្រការ​ដល់ម្ចាស់ផ្ទះ។ រកមនុស្ស៤នាក់ទៀត​កាន់របស់របរផ្សេងៗទៀតរួមមាន៖ + អ្នកបីផ្លែដូងបិទក្រដាសមាស  គឺដើម្បីឱ្យមានមាសប្រាក់​បរិបូរ គឺមាសប៉ុនដូងទុំ។ + អ្នកបីផ្លែត្រឡាច  គឺដើម្បីឱ្យម្ចាស់ផ្ទះរកស៊ីកាក់កប ឡើងខ្ពស់ ដូចត្រឡាចវារឡើងទ្រើង។ + អ្នកបីឆ្មារសំបុរបីម្នាក់  គឺដើម